លទ្ធផលមហាសន្និបាតភាគហ៊ុនិក លើកទី៣ របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) សូមជម្រាបជូនវិនិយោគិន និងសាធារណជនមេត្តាជ្រាបថា៖ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៨:០០ ព្រឹក កសស បានធ្វើមហាសន្និបាតភាគហ៊ុនិកលើកទី៣ ក្រោមអធិបតីភាព ឯកឧត្ដម លូ គឹមឈន់ ប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានមហាសន្និបាត។ អង្គមហាសន្និបាតភាគហ៊ុនិកលើកទី៣ បានរៀបចំឡើងនៅ សណ្ឋាគារ សុខា ប៊ិចរីសត ដែលមានកូរ៉ុម ចំនួន ៩៤,៣២% ស្មើនឹង ៨០.៨៩៦.៦២០ ភាគហ៊ុន និងទទួលបានលទ្ធផលដូចខាងក្រោម៖
- របាយការណ៍លទ្ធផលអាជីវកម្ម-សេវាកម្ម ឆ្នាំ២០១៩
- របាយការណ៍ ហិរញ្ញវត្ថុ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ ធ្នូ ២០១៩ (បានធ្វើសវនកម្ម)
- ទិសដៅការងារឆ្នាំ២០២០
- វិធានការឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩(Covid-19)
- ការអនុម័តការបែងចែកភាគលាភជូនភាគហ៊ុនិកសម្រាប់ឆ្នាំ២០១៩
- កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនិកដែលត្រូវទទួលភាគលាភ (Record date) គឺនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។
សូមអានរបាយការណ៍ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖