កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានលក្ខណៈ អំណោយផលយ៉ាងប្រសើរពីធម្មជាតិដោយមានកោះជាច្រើននៅជុំវិញ ជារនាំងការពារខ្យល់យ៉ាងប្រសើរ ក្នុងការការពារសុវត្ថិភាពចូលចតរបស់នាវានៅក្នុងចំណតកំពង់ផែ។ លើសពីនេះកំពង់ផែបានសាងសង់ទំនប់ទឹកសមុទ្របន្ថែម ដើម្បីការពារខ្យល់ដែលមានកំលាំងខ្លាំងបោកបក់មកលើចំណតផែកុងតែ ន័រ ដែលធ្វើឲ្យសុវត្ថិភាពចូលចតរបស់នាវាមកកាន់កំពង់ផែកាន់តែមានលក្ខណៈ ប្រសើរឡើងថែមទៀត។
កសស មានសមត្ថភាពអាចអោយនាវាចូលចតទាំងក្នុងរដូវក្តៅ និងរដូវភ្លៀង។
កសស មាន នាវាសណ្តោងចំនួន ០៥គ្រឿង ដែលមានកំលាំងម៉ាស៊ីន ៦,៦០០សេះ ដើម្បីជាជំនួយក្នុងការចូលចតរបស់នាវា។ ក្រៅពីសម្បទាខាងលើ កំពង់ផែនៅមានកាណូតចងពួរ និងកណ្ណធារដែលមានបទពិសោធន៍ជាច្រើននាក់ទៀត ដើម្បីបំរើសេវាកម្មបំពេញចិត្តអតិថិជន ព្រមទាំងរក្សានូវសុវត្ថិភាពចូលចតរបស់នាវាផងដែរ។
កសស មាន ចំណតផែដែលមានប្រវែងសរុប (២៩០+២៩០+៣៥០+៤០០)ម៉ែត្រ ដែលត្រូវបានបែងចែកជា ៩ចំណត ក្នុងនោះចំណតលេខ១ និងលេខ៣ ស្ថិតនៅភាគខាងលិច, និងចំណតលេខ២ និងលេខ៤ ស្ថិតនៅភាគខាងកើត។ ចំណែកឯចំណតលេខ៥, លេខ៦, លេខ៧, លេខ៨, គឺស្ថិតនៅផ្នែកខាងក្នុងនៃចំណតកំពង់ផែ។ ចំណតនីមួយៗអាចឲ្យនាវាដែលមានប្រវែងសរុប ១៥០ម៉ែត្រ ចូលចត, លើកលែងតែចំណតលេខ២ និងលេខ៤ ដែលអាចអោយនាវាដែលមានប្រវែងត្រឹមតែ 100ម ចូលចតតែប៉ុណ្ណោះ។
១. ចំណតផែចាស់ (២៩០ម x ២៨ម)
ចំណតលេខ១ និងលេខ៣ ជំរៅទឹក៖ -៩ម ដល់ -១៣ម សម្រាប់នាវាដែលមានជំរៅ -៨.៥ម ចូលចត។
ចំណតលេខ២ និងលេខ៤ ជំរៅទឹក៖ -៦.៥ម ដល់ -៨ម សម្រាប់នាវាដែលមានជំរៅក្រោម -៧ម ចូលចត។
២. ចំណតផែថ្មី (៣៥០ម)
ចំណតលេខ៥ (ផ្នែកខាងលិច) ជំរៅទឹក៖ -៩ម សម្រាប់នាវាដែលមានជំរៅក្រោម -៨.៥ម ចូលចត។
ចំណតលេខ៦ (ផ្នែកខាងកើត) ជំរៅទឹក៖ -៩ម សម្រាប់នាវាដែលមានជំរៅក្រោម -៨.៥ម ចូលចត។
៣. ចំណតផែកុងតែន័រ (៤០០ម)
ចំណត លេខ៧ និង លេខ៨ ជំរៅទឹក៖ -១០.៥ម សម្រាប់នាវាដែលមានជំរៅក្រោម -៨.៥ម ចូលចត។
៤. ស្ថានីយផែពហុបំណង (៣៣០ម)
ចំណត លេខ៩ និង លេខ១០ ជំរៅ ទឹក៖ -១៤,៥ម សម្រាប់ នាវា ដែល មាន ជំរៅ -១០.៥ម ចូល ចត ។
៥. ផែប្រេង
ចំណត (៥៣ x ៥)ម សំម្រាប់នាវាប្រេងដែលមានជំរៅ -៤.២ម ហើយមានប្រវែងសរុបក្រោម ៨០ម។ ឧបករណ៍ទាក់ពួរកែឆ្នៃ (CMB) ត្រូវបានរៀបចំសម្រាប់នាវាប្រេងដែលមានជំរៅក្រោម ៦ម និងប្រវែងក្រោម ១១០ម ធ្វើការចូលចត។
ផែ សូគីមិច អាចឲ្យនាវាដែលមានជំរៅក្រោម -៩.២ម ចូលចតបាន គឺស្ថិតនៅរយៈទទឹងលេខ 10o43’00N និងរយៈបណ្តោយលេខ 103o31’800E។
ផែ តេលា អាចឲ្យនាវាដែលមាន៖
១. នាវាដែលផ្ទុកជម្រៅ ១១ម (Draft 11m) អាចចូល-ចេញចំណតផែប្រេងតេលាដោយគ្មានកំណត់ពេលវេលាទឹកជោរ នាចឡើយ
២. នាវាអាចផ្ទុកជម្រៅដល់ ១១.៥ ម (Draft 11.5m) ចាំបាច់ត្រូវតែពិភាក្សារវាងមេបញ្ជាការនាវា (Captain) និងកណ្ណធារ (Pilot) រកពេលវេលាទឹកជោរ និងរបៀបនៃការចូលចត ដើម្បីសុវត្ថិភាព
ចូលចតបាន គឺស្ថិតនៅរយៈទទឹងលេខ 10o42,8’N និងរយៈបណ្តោយលេខ 103o32’0E។
ផែ អិលអេចអ អាចឲ្យនាវាដែលមានជំរៅក្រោម -៥.៥ម ចូលចតបាន គឺស្ថិតនៅរយៈទទឹងលេខ 10o45,0’N និងរយៈបណ្តោយលេខ 103o36,6’E។
ផែប្រេង ភីធីធី ស្ថិតនៅរយៈទទឹងលេខ 10o29’500N និងរយៈបណ្តោយលេខ 103o36’620E ដែលរក្សាទុកសម្រាប់នាវារបស់ក្រុមហ៊ុន PTT តែមួយប៉ុណ្ណោះ។