ទិដ្ឋភាពទូទៅ

កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺជា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ដ៏​សំខាន់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ផ្ទៃដី​ប្រតិបត្តិ​ការប្រមាណ​១២៥​ហិកតា...

ទិដ្ឋភាពទូទៅ

​     កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ គឺជា​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​ដ៏​សំខាន់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​មាន​ផ្ទៃដី​ប្រតិបត្តិ​ការប្រមាណ​១២៥​ហិកតា ។ កំពង់ផែ​ស្ថិតនៅ​ឈូង​សមុទ្រ​កំពង់សោម​ដែលជា​កំពង់ផែ​ទឹក​ជ្រៅ​តែមួយគត់​សម្រួល​ដល់​ការដឹកជញ្ជូន​តាម​សមុទ្រ​ដែល​ទទួលបាន​ភាពអនុគ្រោះ​ពី​ធម្មជាតិ ដូចជា​មាន​ជម្រៅ​ទឹក​ជ្រៅ មាន​កោះ​ជារ​បាំង​ខ្យល់ និង​រលក​ធំៗ  ហើយ​ស្ថិត​នៅ​ចំ​ទីតាំង​ដែល​ពុំ​តម្រូវឱ្យ​មាន​ការ​បូម​ស្តារ​ឃ្លង​នាវា​ជាប្រចាំ​ឡើយ ។​

     ​កសស ត្រូវបាន​សាងសង់​ឡើង​នៅ​ដើមឆ្នាំ ១៩៥៦ និង​បាន​ពង្រីក​ជា​លំដាប់ ហើយ​ឥឡូវនេះ កំពង់ផែ​មាន​ចំណត​នាវា​ចំនួន​៨​ចំណត ដែល​បំពាក់ ដោយ​ឧបករណ៍​លើកដាក់​ទំនើប​ទាន់សម័យ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ​បរិមាណ​ទំនិញ​ឆ្លងកាត់​មាន​ការកើនឡើង​ជាង​១០%  ហើយ​ក្នុង​ឆ្នាំ ២០១៥​កន្លងទៅនេះ បរិមាណ​ទំនិញ​ឆ្លងកាត់​ផែ​គិត​ជា​តោន​ចំនួន​៣,៨​លាន​តោន ក្នុងនោះ​កុងតេន័រ​មានចំនួន​៣៩១.០០០TEUs​។​កំពង់ផែ​អាច​ឲ្យ​នា​វាមាន​ចំណុះ​ផ្ទុក ២០.០០០​តោន​ចូល​ចត​បាន ឬ​ប្រមាណ ១.៥០០TEUs ចំពោះ​នាវា​កុង​តែ​ន័រ  ។

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក