កំពង់ផែស្វយ័តក្រុងព្រះសីហនុ ផ្តល់នូវសេវាកម្មលើកដាក់កុងតែន័រ ២៤ម៉ោង សម្រាប់គ្រប់នាវាកុងតែន័រ និងនាវាផ្សេងៗទៀតដែលមានចុះកិច្ចសន្យាពិសេសជាមួយកំពង់ផែយើងខ្ញុំ។ កំពង់ផែអាចផ្តល់ជូននូវការបំរើនូវសេវាកម្មលើកដាក់កុងតែន័រ និងទំនិញរាយដែលមានភាពរហ័ស និងមានភាពជឿជាក់ ព្រមទាំងអាចបត់បែនបានគ្រប់កាលៈទេសៈ ។
ឧបករណ៍ប្រើប្រាស់សម្រាប់លើកដាក់កុងតែន័រ និងទំនិញរាយៈ
១ - មធ្យោបាយលើកដាក់ - ដឹកជញ្ជូនកុងតេន័រ
គ្រឿងចក្រ | សមត្ថភាព | បរិមាណ |
រថស្ទូចចល័តលើគែមផែ | ៣០.៥ តោន | ២ គ្រឿង |
រថស្ទូចចល័តនៅទីលាន | ៣៥.៥ តោន | ៧ គ្រឿង |
រថយន្តលើករៀបកុងតេន័រ | ៤៥ តោន | ៨ គ្រឿង |
រថយន្តលើករៀបសំបកកុងតេន័រ | ៧.៥ តោន | ១ គ្រឿង |
រថយន្តដឹកកុងតេន័រ | ២០’- ៤០’ | ៣៥ គ្រឿង |
២-មធ្យោបាយលើកដាក់ -ដឹកជញ្ជូនទំនិញទូទៅ
គ្រឿងចក្រ | សមត្ថភាព | បរិមាណ |
រថស្ទូច | ៦០ តោន | ២ គ្រឿង |
រថស្ទូច | ១០ តោន - ៥០ តោន | ៧ គ្រឿង |
រថចូក | ៣ តោន - ១០ តោន | ៨ គ្រឿង |
រថយន្តដឹកទំនិញទូទៅ | ២០ តោន - ៤០ តោន | ១៩ គ្រឿង |