១ - ការគ្រប់គ្រងនាវាចរ
 កសស បានបំពាក់ប្រព័ន្ធគ្រប់គ្រងចរាចរណ៍នាវា Vessel Traffic Management System (VTMS) និងពោងសញ្ញាព្រមទាំងថែទាំឃ្លងនាវា ដើម្បីថែរក្សាសុវត្ថិភាពនិងគ្រប់គ្រងចលនានាវាឲ្យបានល្អប្រសើរ ។
២ - ព័ត៌មានសម្រាប់នាំនាវាចូលចត
ព័ត៌មានបន្ថែមអំពីកិច្ចការនាវាចរ សូមមេត្តាទាក់ទងអស័យដ្ឋានដូចខាងក្រោម៖
     - ទូរស័ព្ទ៖       (៨៥៥ )៣៤ ៩៣៣ ៩៣១ / ១០ ៩៣៣ ៩៣១
     - ទូរស័ព្ទ៖       (៨៥៥ )៣៤ ៩៣៣ ៩៣១
     - អ៊ីម៉ែល៖      vtms@pas.gov.kh
     - Website៖    www.pas.gov.kh
     - ឬតាមវិទ្យុទាក់ទង VHF Channel Nº16 (156.800 MHZ)
     - ម៉ោងការងារ ២៤ម៉ោង
     - Call sign (Sihanoukville Port Control)
លក្ខណ:អាកាសធាតុ
ខ្យល់មូសុងពីទិសនិរតី (SW monsoon) ចាប់ផ្តើមធ្លាក់ពីខែមិថុនាដល់ ខែតុលា ហើយខ្យល់ម៉ូសុងពីទិសឥសាន (NE monsoon) ចាប់ផ្តើមធ្លាក់ពីខែ វិច្ឆិកាដល់ខែកុម្ភ: ។
កម្ពស់ទឹកមានគម្លាតគ្នា ១,២០ម ជាមធ្យមរវាងទឹកជោរនិងទឹកនាច។
ជម្រៅនាវាអាចចូលចតបាន
     - ចំណតផែចាស់៖                  -៨,៥០ម
     - ចំណតផែថ្មី៖                      -៨,៣០ម
     - ចំណតស្ថានីយកុងតេន័រ៖      -៩,៣០ម
     - ចំណតផែប្រេង៖                 -១០,១០ម ( ផែសូគីម៉ិច )
     - ចំណតផែប្រេង៖                 -១១,០០ម និង -១១,៥០ម រង់ចាំទឹកជោរ ( ផែតេលា )
តំបន់បោះយុថ្កា
     ក -  តំបន់បោះយុថ្កាទក្សិណស្ថិតក្នុងចំណុច៖                  10º36’0N103º28’5E
     ខ -  តំបន់បោះយុថ្កាឧត្តរស្ថិតក្នុងចំណុច៖                     10º39’5N103º29’0E
     គ -  តំបន់បោះយុថ្កាសំរាប់នាវាដឹកប្រេងស្ថិតក្នុងចំណុច៖  10º39’5N103º25’7E
កំណត់សំគាល់
សមត្ថភាពចំណតផែសំរាប់នាវាដឹកប្រេងមានចំណុះដូចខាងក្រោម៖
     -  DWT ក្រោម២៨,០០០តោន
     -  LOA តិចជាង១៨០ម
៣ - ក្រុមហ៊ុននាវាដែលបានចុះកិច្ចសន្យាជាមួយកសស
មានក្រុមហ៊ុននាវាចរចំនួន១០បានចុះកិច្ចសន្យាជាមួយ កសស ដើម្បីប្រើប្រាស់ចំណតផែជាប្រចាំ សម្រាប់ការផ្ទេរផ្ទុកកុងតេន័រ ក្រុមហ៊ុនទាំងនោះមាន៖ MAERSK, RCL, SITC, SAMUDERA, EML, CMA, COSCO, KMD/HAS /TSL, HYUNDAI & NAMYUEN YONG ។
៤ - មធ្យោបាយសម្រាប់នាំនាវាចូល - ចេញ រួមមាន៖
     - នាវាសណ្តោង    កម្លាំង ១៦០០សេះ x ២     ចំនួន  ១ គ្រឿង
     - នាវាសណ្តោង    កម្លាំង  ៩៥០សេះ x ២      ចំនួន ១ គ្រឿង
     - នាវាសណ្តោង    កម្លាំង ៨០០សេះ x ២       ចំនួន ២ គ្រឿង
     - នាវាសណ្តោង    កម្លាំង  ៨០០សេះ            ចំនួន ២ គ្រឿង
     - នាវាកណ្ណធារ    កម្លាំង  ៣៩០សេះ           ចំនួន  ១ គ្រឿង
     - កាណូតចងពួរ  កម្លាំង  ១៧៥សេះ            ចំនួន  ១ គ្រឿង
     - នាវាល្បាត        កម្លាំង  ២១០សេះ x ២     ចំនួន  ១ គ្រឿង
៥ - សម្បទាសម្រាប់នាវាចូលចត រួមមាន៖
     - ស្ថានីយកុងតេន័រ   ប្រវែង ៧៥០ម       ជម្រៅទឹក   -៨,៥០ម
     - ផែទំនិញទូទៅ      ប្រវែង ២៩០ម       ជម្រៅទឹក    -៧,០០ម
     - ផែទេសចរ           ប្រវែង ២៩០ម       ជម្រៅទឹក    -៨,៥០ម
     - ផែប្រេងសូគីម៉ិច    ប្រវែង ២០០ម       ជម្រៅទឹក    -៩,២០ម
     - ផែប្រេងតេលា       ប្រវែង ៥០០ម       ជម្រៅទឹក   -១១,០០ម និង -១១,៥០ម រង់ចាំទឹកជោរ
     - ផែប្រេងថ្ម            ប្រវែង ៥៣ម         ជម្រៅទឹក    -៤,២០ម
     
     
 
                         
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                            