ឋបនីយភណ្ឌស្តុក

ការគ្រប់គ្រង​កុងតេន័រ ត្រូវ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​បត់បែន​ដោយ​ការទទួលខុសត្រូវ​ដើម្បី​ធ្វើឲ្យ​កំពង់ផែ​ស្វយ័ត​ ក្រុងព្រះសីហនុ...

ឋបនីយភណ្ឌស្តុក

១ - ស្ថានីយ​ប្រតិបត្តិការ​កុងតេន័រ​

         ការគ្រប់គ្រង​កុងតេន័រ ត្រូវ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​បត់បែន​ដោយ​ការទទួលខុសត្រូវ​ដើម្បី​ធ្វើឲ្យ​កំពង់ផែ​ស្វយ័ត​ ក្រុងព្រះសីហនុ ក្លាយ​ជា​កំពង់ផែ​ដែល​មាន​គុណភាព សេវាកម្ម​ល្អប្រសើរ​ក៏ដូចជា​ការលើក​កំពស់​ផលិតភាព​ដើម្បី​បំពេញ​តម្រូវការ ក្នុង​ការ​ផ្តល់​អត្ថប្រយោជន៍​ព្រមទាំង​តម្លៃ ដែល​មាន​ភាព​ប្រកួតប្រជែង​ដល់​អតិថិជន​អ្នកប្រើប្រាស់​ផែ​។ កសស បាន​បណ្តុះបណ្តាល​បុគ្គលិក​ជំនាញ​ក្នុង​គោលបំណង​ប្រើប្រាស់ និង​ធ្វើឲ្យ​ប្រព័ន្ធ​គ្រប់គ្រង​ប្រតិបត្តិការ​កុងតេន័រ (CTMS) ធ្វើឲ្យមាន​ភាពងាយស្រួល​ដល់​កិច្ច​ការគ្រប់គ្រង​កុងតេន័រ ការធ្វើផែនការ​ទីលាន ការធ្វើផែនការ​នាវា ក៏​ដូចជា​ប្រតិបត្តិការ​ផ្ទេរ​ផ្ទុក​ចូល​នាវា និង​ប្រតិបត្តិការ​នៅ​ទីលាន​ឲ្យបាន​ទាន់​ពេលវេលា​ជូន​ដល់​អតិថិជន ជាពិសេស​គឺ​ការបង្កើន​ផលិតភាព និង​កាត់បន្ថយ​រយៈពេល​សំចត​នៅ​ផែ​របស់​នាវា​។​

          • សម្បទាស្តុកកុងតេន័រ

ប្រភេទនៃសម្បទា ទំហំ (ម) សមត្ថភាពសត្តុក បរិមាណ
- ទីលានកុងតេន័រថ្មី ១៤៧ ០០០ ១៤ ០៣៩ TEUs ០១
- ទីលានស្តុកសំបកកុងតេន័រ ៨២ ០០០ ៧៩ ៦១ TEUs ០១
- កុងតេន័រត្រជាក់   ១៩២ ប្រអប់  
- ឃ្លាំង រើ -​ រៀប​ទំនិញ​កុងតេន័រ ៦ ០០០ ១២ ០០០ តោន ០១ (ឃ្លាំងលេខ ៤)

 

   

    

​២ - ស្ថានីយ​ប្រតិបត្តិការ​ទំនិញ​ទូទៅ​

          កសស បាន​បែងចែក​តំបន់​ប្រតិបត្តិការ​របស់​ខ្លួន ដោយឡែក​ពីគ្នា​ដើម្បី​ងាយស្រួល​ក្នុង​ការគ្រប់គ្រង និង​ប្រតិបត្តិការ ក៏ដូចជា​ការលើកកម្ពស់​ផលិតភាព ពិសេស​ជាង​នេះ​ទៀត​គឺ ប្រសិទ្ធភាព​ការងារ​ប្រចាំថ្ងៃ​។​

          ជា​ការឆ្លើយតប​ទៅនឹង​គោលនយោបាយ របស់​រាជរដ្ឋាភិបាលស្តី​ពីកា​រ​បង្កើន​ផលិតផល​ស្រូវ និង​លើកកម្ពស់​បរិមាណ​នាំ​អង្ករ​ចេញ ព្រមទាំង​ផលិតផល​កសិកម្ម​ផ្សេងៗ​ទៀត កសស បានរៀបចំ និង​យកចិត្តទុកដាក់​លើ​ប្រតិបត្តិ​ការនាំចេញ ផលិតផល​កសិកម្ម​នេះ ដោយ​ផ្តោត​សំខាន់​លើ​តម្លៃ​សេវាកម្ម និង​ផលិតភាព​ដើម្បី​បម្រើ​អតិ​ថ​ជន​ឲ្យបាន​ទាន់​ពេលវេលា​ប្រកប​ដោយ​ គណនេយ្យភាព និង​ភាពជឿ​ទុកចិត្ត​បាន​។​

          • សម្បទាស្តុកទំនិញទូទៅ

 

ប្រភេទនៃសម្បទា ទំហំ (ម) សមត្ថភាពសត្តុក បរិមាណ
- ឃ្លាំងស្តុកទំនិញ ៣៦ ០០០ ៧២ ០០០ តោន ០៥ ខ្នង
- ទីលានស្តុកទំនិញ ៦៨ ០០០ ១៥០ ០០០ តោន  

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក