ដំណើរទស្សនកិច្ចសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ក្រុមហ៊ុន Sumitomo Corporation Asia & Oceania Pte. Ltd
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃអង្គារ ១១ កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ក្រុមហ៊ុន Sumitomo Corporation Asia & Oceania Pte. Ltd. ក្នុងគោលបំណងស្វែងយល់ពី សមត្ថភាព និងសេវាកម្ម ក្នុងពេលបច្ចុប្បន្ន រួមទាំង ការអភិវឌ្ឍនាពេលអនាគត របស់ កសស និងជាពិសេស ដើម្បីស្វែងយល់ពី ប្រតិបត្តិការ និងតួនាទីរបស់ កសស ក្នុងការគាំទ្រដល់ពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា













ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖




















