ពិធីចែកទឹកស្អាតសម្រាប់ប្រើប្រាស់តាមបណ្ដាផ្ទះប្រជាពលរដ្ឋ ភូមិព្រៃនប់២ និងភូមិព្រៃនប់៣ ឃុំព្រៃនប់ ស្រុកព្រៃនប់
នៅរសៀលថ្ងៃទី ០៤ ខែឧសភា ឆ្នាំ ២០១៦ ឯកឧត្តម ជាម ហុីម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លូ គឹមឈន់ ប្រធានសាខាកាកបាទក្រហមខេត្តព្រះសីហនុ និងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកជំទាវ បានអញ្ជើញចុះចែកទឹកបរិសុទ្ធ ១៥៥០យួរ និងបានដឹកទឹកស្អាតផ្តល់ជូនសម្រាប់ប្រើប្រាស់តាមបណ្តាផ្ទះប្រជាពលរដ្ឋ ចំនួន០២ភូមិ ភូមិព្រៃនប់២ និងភូមិព្រៃនប់៣ ឃុំព្រៃនប់ ស្រុកព្រៃនប់ ៕