ការរៀបចំបំបែកវ៉ានទឹកចែកជូនប្រជាជនយកទៅប្រើ ដោយឥតគិតថ្លៃ និងពិនិត្យមើលការជីកស្រះទំហំ១០ ០០០ម៉ែត្រក្រឡា
ដោយអនុវត្តតាមគោលនយោបាយរបស់សម្តេចតេជោ នៅរសៀលថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៦ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ និងឯកឧត្តម លូ គឹមឈន់ ប្រធានសាខាកាកបាទក្រហមខេត្តព្រះសីហនុ និងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុង ព្រះសីហនុ បានចុះទៅពិនិត្យមើលការរៀបចំបំបែកវ៉ានទឹកចែកជូនប្រជាជនយកទៅប្រើ ដោយឥតគិតថ្លៃ និងពិនិត្យមើលការជីកស្រះ ទំហំ ១០ ០០០ម៉ែត្រក្រឡា ដែលអាចស្តុកទឹកបានប្រមាណ ១៥ ០០០ មែត្រគូប ។