ការចុះជួយប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់នៅឃុំទឹកល្អក់ ស្រុកព្រៃនប់
នៅរសៀលថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៦ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម លូ គឹមឈន់ ប្រធានសាខាកាកបាទក្រហមខេត្តព្រះសីហនុ និងជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចុះជួយប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់នៅឃុំទឹកល្អក់ ស្រុកព្រៃនប់ដោយបានចែកជូនប្រជាពលរដ្ឋទូទាំងឃុំនូវទឹកបរិសុទ្ធចំនួន ២.០០០យួរ ស្មើនឹង ២៤.០០០ដប និងបានដឹកទឹកស្អាតផ្តល់ជូនសម្រាប់ប្រើប្រាស់តាមបណ្តាផ្ទះប្រជាពលរដ្ឋ ៕