អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាក
ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០១៦ វេលាម៉ោង ០៨:០០ព្រឹក ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានគណះកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ជួបការលំបាក ចំនួន ២៥៤ គ្រួសារនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៕