របាយការណ៍ហិរញ្ញវត្ថុសម្រាប់ ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នំ២០១៩

សម្រាប់រយៈពេល ១២ ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មានចំណូលសរុបចំនួន ៣៣៣.៩១៣.៣៧៧.០០០ រៀល កើនចំនួន ៣៣៧.៧៣២.០០០ រៀល ស្មើនឹង ២១,១៧%  បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៤៣.៤៦៣.៥០០.០០០ រៀល

របាយការណ៍ហិរញ្ញវត្ថុសម្រាប់ ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នំ២០១៩

សម្រាប់រយៈពេល ១២ ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មានចំណូលសរុបចំនួន ៣៣៣.៩១៣.៣៧៧.០០០ រៀល កើនចំនួន ៣៣៧.៧៣២.០០០ រៀល ស្មើនឹង ២១,១៧%  បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៤៣.៤៦៣.៥០០.០០០ រៀល ថយចុះចំនួន ១.៧០២.២៧២.០០០ រៀល ស្មើនឹង ៣,៧៧% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះដែរ ទ្រព្យសកម្ម​សរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៧២.២៦៦.២២១.០០០ រៀល កើនឡើងចំនួន ៤៤.០៧៥.៧៣៣.០០០ រៀល ស្មើនឹង ៣,៣២% និងមូលធនសរុបមានចំនួន ៦៨២.៥២៤.៨៤០.០០០ រៀលកើនឡើងចំនួន ៣៣.០១៤.៦០៦.០០០ រៀលស្មើនឹង ៥,០៨%

សូចនករ​សំខាន់ៗ​សម្រាប់ឆ្នាំ ២០១៩ មាន​ដូច​ខាង​ក្រោម៖

១. អនុបាតចរន្ត ២,៧៣ ដង
២. អនុបាតចរន្តលឿន ២,៥១ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៣,១៧ %
៤. អនុបាតចំណេញធៀបនឹងមូលធន ៦,៣៧ %
៥. អនុបាតគំលាតចំណេញដុល ២៤,៣៧ %
៦. អនុបាតគំលាតចំណេញភាព ១៣,០២ %
៧. អនុបាតលទ្ធភាពសងការប្រាក់  ៦,៧០ ដង
៨. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៥០៦,៧៣ រៀល

 សូម​អាន​របាយការណ៍ឆ្នំា ២០១៩ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១. SHV Port - FS Khmer 31 December 2019-Final

២. SHV Port - FS English 31 Dec 2019_Signed

៣. ឧបសម្ព័ន្ធនៃរបាយការណ៍ឆ្នាំ២០១៩

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក