របាយការណ៍ហិរញ្ញវត្ថុសម្រាប់ ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នំ២០១៩
សម្រាប់រយៈពេល ១២ ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៣៣.៩១៣.៣៧៧.០០០ រៀល កើនចំនួន ៣៣៧.៧៣២.០០០ រៀល ស្មើនឹង ២១,១៧% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៤៣.៤៦៣.៥០០.០០០ រៀល ថយចុះចំនួន ១.៧០២.២៧២.០០០ រៀល ស្មើនឹង ៣,៧៧% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះដែរ ទ្រព្យសកម្មសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៧២.២៦៦.២២១.០០០ រៀល កើនឡើងចំនួន ៤៤.០៧៥.៧៣៣.០០០ រៀល ស្មើនឹង ៣,៣២% និងមូលធនសរុបមានចំនួន ៦៨២.៥២៤.៨៤០.០០០ រៀលកើនឡើងចំនួន ៣៣.០១៤.៦០៦.០០០ រៀលស្មើនឹង ៥,០៨%។
សូចនករសំខាន់ៗសម្រាប់ឆ្នាំ ២០១៩ មានដូចខាងក្រោម៖
១. | អនុបាតចរន្ត | ២,៧៣ ដង |
២. | អនុបាតចរន្តលឿន | ២,៥១ ដង |
៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ៣,១៧ % |
៤. | អនុបាតចំណេញធៀបនឹងមូលធន | ៦,៣៧ % |
៥. | អនុបាតគំលាតចំណេញដុល | ២៤,៣៧ % |
៦. | អនុបាតគំលាតចំណេញភាព | ១៣,០២ % |
៧. | អនុបាតលទ្ធភាពសងការប្រាក់ | ៦,៧០ ដង |
៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៥០៦,៧៣ រៀល |
សូមអានរបាយការណ៍ឆ្នំា ២០១៩ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖
១. SHV Port - FS Khmer 31 December 2019-Final