របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ ២០២៥
នៅក្នុងត្រីមាសទី៤ ឆ្នំា២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១៨៩.៩០០.២៦៦.០០០ រៀល កើនឡើង ៦៣.១៨៣.៨៩៤.០០០រៀល ស្មើនឹង ៤៩,៨៦% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទមានចំនួន ៧៧.៣៣៧.៦៨៦.០០០រៀល កើនឡើង ១៣.៨៥៣.៨៤៣.០០០រៀល ស្មើនឹង ២១,៨២% បើប្រៀបធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២៤ ។
សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៦២១.៤៥៨.៥៤៦.០០០ រៀល កើនឡើង ១៦២.២៤៦.៤១៣.០០០ រៀល ស្មើនឹង ៣៥,៣៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទមានចំនួន ១៧១.៩៧៨.៩៤៧.០០០រៀល កើនឡើង ៤៥.២៤៥.៣១៨.០០០ រៀល ស្មើនឹង ៣៥,៧០% បើប្រៀបធៀបទៅនឹងរយៈដូចគ្នាឆ្នាំ២០២៤ ។
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ២.២៨៩.២៧៨.៣៨១.០០០ រៀល កើនឡើង ៥១៥.៩៥៣.៧៦៤.០០០ រៀល ស្មើនឹង ២១,១០% និងមូលធនសរុបមានចំនួន ១.២២៥.០០១.៣០៥.០០០ រៀល កើនឡើង ១៥៥.០៩៩.៥២៩.០០០ រៀល ស្មើនឹង ១៤,៥០% បើប្រៀបធៀបទៅនឹងរយៈដូចគ្នាឆ្នាំ២០២៤ ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ មានដូចខាងក្រោម៖
| ១. | អនុបាតចរន្ត | ២,១៦ ដង |
| ២. | អនុបាតចរន្តលឿន | ១,៩៥ ដង |
| ៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ៣,៣៨ % |
| ៤. | អនុបាតចំណេញធៀបនឹងមូលធន | ៦,៣១ % |
| ៥. | អនុបាតគំលាតចំណេញដុល | ៣៦,២៣ % |
| ៦. | អនុបាតគំលាតចំណេញភាព | ៤០,៧៣ % |
| ៧. | អនុបាតលទ្ធភាពសងការប្រាក់ | ៤២,៥១ ដង |
| ៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៩០១,៦៧ រៀល |
សូមអានរបាយការណ៍ត្រីមាសទី៤ ឆ្នាំ២០២៥ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖