ការជួបសំណេះសំណាល សាកសួរសុខទុក្ខ កងទ័ព នៃតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នាវេលាម៉ោង ១១ ព្រឹក ថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) បានដឹកនាំគណៈប្រតិភូកំពង់ផែ ជួបសំណេះសំណាល សាកសួរសុខទុក្ខ កងទ័ព នៃតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ






