កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី ៨ របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) បានរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី ៨ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង...

កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី ៨ របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី ៨ របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ រាជធានីភ្នំពេញ ៖ នាវេលាម៉ោង ៧ព្រឹក ថ្ងៃព្រហស្បតិ៍ ៩ រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) បានរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី ៨ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានការចូលរួមពី ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានមហាសន្និបាតភាគហ៊ុនិក លើកទី ៨ ឯកឧត្តម ផាន់ ផល្លា តំណាង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា (SERC) ឯកឧត្តម និង លោក ជាសមាជិកក្រុមប្រឹក្សាភិបាល និងមន្រ្តីត្រួតពិនិត្យរដ្ឋអម របស់ កសស ថ្នាក់ដឹកនាំ កសស តំណាងផ្សារមូលបត្រកម្ពុជា (CSX)  ភាគហ៊ុនិកសក្តានុពល KAMIGUMI Co., Ltd. និង Kobe-Osaka International Port Corporation ភ្ញៀវជាតិ និងអន្តរជាតិ និងភាគហ៊ុនិក របស់ កសស ទាំងអស់ ។  កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិក លើកទី ៨ របស់ កសស នេះ បានរាយការណ៍ពីលទ្ធផលការងារអាជីវកម្ម-សេវាកម្មឆ្នាំ ២០២៤ និងទិសដៅការងារឆ្នាំ ២០២៥ ព្រមទាំងបានបោះឆ្នោតអនុម័តបែងចែកភាគលាភជូនដល់បណ្តាភាគហ៊ុនិកឯកជនរបស់ខ្លួន ជាលើកទី ៨ ចំនួន ៥៥៤ រៀល ក្នុង ១ហ៊ុន ស្មើនឹង ១១ % សម្រាប់កាលបរិច្ឆេទឆ្នាំ២០២៤ និងប្រាក់លាភការក្រុមប្រឹក្សាភិបាល និងមន្ត្រីត្រួតពិនិត្យរដ្ឋអម កសស សម្រាប់ឆ្នាំ ២០២៥ ផងដែរ។  

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក