កិច្ចប្រជុំសម្របសម្រួល ស្តីពីលទ្ធផលនៃការធ្វើវាស់ស្ទង់ទឹកនៅអាងនាវា (Port Basin) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៣ រសៀល ថ្ងៃអង្គារ ៥ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំតូច កសស លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម លោក ថោង វីរ៉ូ អគ្គនាយករង ទទួលបន្ទុករដ្ឋបាល-គ្រប់គ្រង លោក ទី សាគុណ អគ្គនាយករង ទទួលបន្ទុកបច្ចេកទេស តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា ប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមទាំងថ្នាក់ដឹកនាំ កសស បានដឹកនាំ កិច្ចប្រជុំសម្របសម្រួល ស្តីពីលទ្ធផលនៃការធ្វើវាស់ស្ទង់ទឹកនៅអាងនាវា (Port Basin) និងនៅមុខចំណតផែកុងតឺន័រលេខ ៥ ដល់លេខ ៨ ជាមួយក្រុមហ៊ុនសាងសង់ TOA Corporation និងក្រុមហ៊ុនទីប្រឹក្សាគម្រោង Nippon Koei & Oriental Consultant Global JV (NKOCG)
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖