ដំណើរទស្សនកិច្ចសម្តែងការគួរសមរបស់ លោក HIROYUKI Tokito លេខាទី ២ នៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃពុធ ១៤ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចសម្តែងការគួរសមរបស់ លោក HIROYUKI Tokito លេខាទី ២ នៃស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពេលបេសកកម្មការទូតរបស់ លោក ត្រូវបានបញ្ចប់អាណត្តិ នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនេះផងដែរ លោក HIROYUKI Tokito បានផ្តល់តំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ កសស ក្នុងពេលកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងការអភិវឌ្ឍ កសស
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖