ឯកឧត្ដម លូ គឹមឈន់ និងលោកជំទាវ បានឧបត្ថម្ភនូវ ម៉ាស៊ីុនកុំព្យូទ័រ និងម៉ាស៊ីុន ព្រីនធ័រគូល័រ ជូនអង្គភាពតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះសីហនុ
ឆ្លើយតបនឹងសំណូមពររបស់ឯកឧត្តមមេបញ្ជាការ តំបន់ប្រតិបត្តិការ សឹករងខេត្តព្រះសីហនុ នារសៀលថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៦ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកជំទាវ បានឧបត្ថម្ភនូវ ម៉ាស៊ីុនកុំព្យូទ័រ Laptop Mac Book Pro ចំនួន ០១គ្រឿង និងម៉ាស៊ីុន ព្រីនធ័រគូល័រចំនួន ០១គ្រឿង ជូនអង្គភាពតំបន់ប្រតិបត្តិការសឹករង ខេត្តព្រះសីហនុ ។