កិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី៤ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការងារគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) បានបើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី៤ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការងារគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ (ដំណាក់កាលទី៣) តាមប្រព័ន្ធអនឡាញ Zoom។ នៅវេលាម៉ោង ២ រសៀល ថ្ងៃពុធ ១១ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំធំ កសស បានបើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួមលើកទី៤ នៃគម្រោងអភិវឌ្ឍន៍សមត្ថភាពលើការងារគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ (ដំណាក់កាលទី៣) តាមប្រព័ន្ធអនឡាញ Zoom ដោយមានការចូលរួមពី ក្រុមជំនាញការ JICA អគ្គនាយកដ្ឋាន គយ និងរដ្ឋាករកម្ពុជា និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖