ទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូមកពីរាជបណ្ឌិតសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍, ប្រធានវិទ្យាស្ថានសិក្សាចិន-កម្ពុជា
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) នៅវេលាម៉ោង ០៩:៣០ នាទីព្រឹក ថ្ងៃសុក្រ ១២ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំតូច កសស លោក ថៃ ឫទ្ធី អគ្គនាយករងអាជីវកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូមកពីរាជបណ្ឌិតសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍, ប្រធានវិទ្យាស្ថានសិក្សាចិន-កម្ពុជា ក្នុងគោលបំណង ស្វែងយល់អំពី ដំណើរប្រព្រឹត្តទៅរបស់ កសស
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖