សន្និបាតបូកសរុបសមិទ្ធផលការងារសាធារណការ និង ដឹកជញ្ជូន ឆ្នាំ ២០២១ និង លើកទិសដៅការងារឆ្នាំ ២០២២

នាថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២, ឯកឧត្តម លូ គឹមឈន់, ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និង ថ្នាក់ដឹកនាំ កសស បានអញ្ជើញចូលរួមសន្និបាតបូកសរុបសមិទ្ធផលការងារសាធារណការ និង ដឹកជញ្ជូន ឆ្នាំ ២០២១ និង លើកទិសដៅការងារឆ្នាំ ២០២២ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ...

សន្និបាតបូកសរុបសមិទ្ធផលការងារសាធារណការ និង ដឹកជញ្ជូន ឆ្នាំ ២០២១ និង លើកទិសដៅការងារឆ្នាំ ២០២២

នាថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២, ឯកឧត្តម លូ គឹមឈន់, ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និង ថ្នាក់ដឹកនាំ កសស បានអញ្ជើញចូលរួមសន្និបាតបូកសរុបសមិទ្ធផលការងារសាធារណការ និង ដឹកជញ្ជូន ឆ្នាំ ២០២១ និង លើកទិសដៅការងារឆ្នាំ ២០២២ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។  ឯកឧត្តម លូ គឹមឈន់, ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) បានថ្លែងបទអន្តរាគមន៍ដោយផ្តោតលើ ការអភិវឌ្ឍ កសស ដើម្បីធ្វើសមាហរណកម្មនៃ វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់ប្រទេសកម្ពុជា នៅក្នុងតំបន់ និង ទូទាំងសកលលោក តាមរយៈគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ដែលមាន ៣ ជំហាន ដូចខាងក្រោម៖  ១. ជំហានទី ១ : ប្រវែង ៣៥០ ម៉ែត្រ និង ជម្រៅទឹក -១៤.៥០ ម៉ែត្រ។ សមត្ថភាពចំណតផែក្នុងជំហានទី ១ នេះគឺអាចអនុញ្ញាតឱ្យនាវាចូលចតបាន ដែលផ្ទុក ៤,០០០ TEU ឬ  ចំណុះផ្ទុក ៦០,០០០ DWT។ ការសាងសង់ក្នុងគម្រោងនេះនឹងត្រូវបានបញ្ជប់ និង ដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២៥។  ២. ជំហានទី ២: ប្រវែង ៤០០ ម៉ែត្រ និង ជម្រៅទឹក -១៦.៥០ ម៉ែត្រ។ សមត្ថភាពចំណតផែក្នុងជំហានទី ២ នេះគឺអាចអនុញ្ញាតឱ្យនាវាចូលចតបាន ដែលផ្ទុក ១០,០០០ TEU ឬ  ចំណុះផ្ទុក១២០,០០០ DWT។ ការសាងសង់ក្នុងគម្រោងនេះនឹងត្រូវបានបញ្ជប់ និង ដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០២៨។  ៣. ជំហានទី ៣: ប្រវែង ៤៣០ ម៉ែត្រ និង ជម្រៅទឹក -១៧.៥០ ម៉ែត្រ។ សមត្ថភាពចំណតផែក្នុងជំហានទី ៣ នេះគឺអាចអនុញ្ញាតឱ្យនាវាចូលចតបាន ដែលផ្ទុក ១៥,០០០ TEU ឬ  ចំណុះផ្ទុក ១៦០,០០០ DWT។ ការសាងសង់ក្នុងគម្រោងនេះនឹងត្រូវបានបញ្ជប់ និង ដាក់ឱ្យដំណើរការក្នុងឆ្នាំ ២០៣០។

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក