នាវាទេសចរណ៍ឈ្មោះ Europa ដែលជានាវាទី ២៦ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅថ្ងៃសៅរ៍ ២កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០ ព្រឹកមាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Europa ដែលជានាវាទី ២៦ មកពីកំពង់ផែ Hochiminh ប្រទេសវៀតណាម ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរ ៣០៧ នាក់ (ស្រី ១៦០ នាក់) និងនាវិកចំនួន ២៧៩ នាក់ (ស្រី ៨១ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ២២:០០ ល្ងាចថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែ Koh Kood ប្រទេសថៃ ។