កិច្ចប្រជុំពិភាក្សាអំពីគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅវេលាម៉ោង ៤:០០ រសៀល ថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្ដម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាជាមួយឯកឧត្តម សំ វង្សី ប្រធានអង្គភាពយន្តការរដ្ឋចម្រុះឯកជន (Public Private Partnerships) នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អំពីគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ។