កិច្ចប្រជុំជាមួយក្រុមអ្នកពិគ្រោះយោបល់សម្រាប់ការស្ទង់មតិ ដើម្បីរៀបចំប្រព័ន្ឋ Port EDI
នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃច័ន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានជួបពិភាក្សាជាមួយក្រុមអ្នកពិគ្រោះយោបល់សម្រាប់ការស្ទង់មតិដែលដឹកនាំ Mr. Hiroshi NISHIOKA (MRI) ដើម្បីរៀបចំប្រព័ន្ឋ Port EDI (Ship Clearance Formality) ។