នាវាទេសចរណ៍ឈ្មោះ Nautica ដែលជានាវាទី ១០ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅវេលាម៉ោង ១១:០០ ព្រឹកថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរការ នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៨ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿងឈ្មោះ Nautica ដែលជានាវាទី ១០ មកពីកំពង់ផែ Koh Samui ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរចំនួន ៥៩២ នាក់ (ស្រី ២៩៦ នាក់) និងនាវិកចំនួន ៣៩៤ នាក់ (ស្រី ៨៣ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ២២:០០ ថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែ Hochiminh ប្រទេសវៀតណាម ។