នាវា​ទេសចរណ៍​ឈ្មោះ Sapphire Princess ដែល​ជា​នា​វាទី ២៨ ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

នាវា​ទេសចរណ៍​ចំនួន ០១ គ្រឿង ឈ្មោះ Sapphire Princess ដែល​ជា​នា​វាទី ២៨ មក​ពី​កំពង់ផែ Vung Tau ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

នាវា​ទេសចរណ៍​ឈ្មោះ Sapphire Princess ដែល​ជា​នា​វាទី ២៨ ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ

នៅវេលា​ម៉ោង ៧:០០ ព្រឹក​ថ្ងៃ​អង្គារ ៩​កើត ខែ​បុស្ស ឆ្នាំ​រការ នព្វ​ស័ក ព​.​ស​.២៥៦១ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៧ មាន​នាវា​ទេសចរណ៍​ចំនួន ០១ គ្រឿង ឈ្មោះ Sapphire Princess ដែល​ជា​នា​វាទី ២៨ មក​ពី​កំពង់ផែ Vung Tau ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។ នាវា​ទេសចរណ៍​នេះ​បាន​ផ្ទុក​អ្នកដំណើរ​ចំនួន ២.៧៣៦ នាក់ (​ស្រី ១.៤៤៩ នាក់​) និង​នាវិក​ចំនួន ១.០៨២ (​ស្រី ២៣៦ នាក់​) ហើយ​នាវា​ទេសចរណ៍​នេះ នឹង​ចាកចេញ​ពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​នៅ​ម៉ោង ១៦:០០ ថ្ងៃ​ដដែល​ដោយ​ឆ្ពោះទៅកាន់​កំពង់ផែ Laem Chabang ប្រទេស​ថៃ ។​

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក