កម្មវិធីបិទវគ្គបំប៉នពីចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋមដល់អ្នកស្ម័គ្រចិត្ត
នារសៀលថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០១៧ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ និងលោកជំទាវ បានដឹកនាំគណៈកម្មាធិការសាខា ព្រមទាំងក្រុមការងារទាំងអស់ អញ្ជើញចូលរួមកម្មវិធីបិទវគ្គបំប៉នពីចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋមដល់អ្នកស្ម័គ្រចិត្ត ។