នាវាទេសចរណ៍វាទី ១១ ឈ្មោះ SEABOURN SOJOURN បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
នៅវេលាម៉ោង ៦:៣០ ព្រឹក ថ្ងៃទី ០៩ ខែ កុម្ភះ ឆ្នាំ ២០១៧ មាននាវាទេសចរណ៍ចំនួន ០១ គ្រឿងឈ្មោះ SEABOURN SOJOURN ដែលជានាវាទី ១១ សំរាប់ឆ្នាំ ២០១៧ មកពីកំពង់ផែ Laemchabang ប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះមានផ្ទុកអ្នកដំណើរចំនួន៤៣០ នាក់ និងនាវិកចំនួន ៣៤៧ នាក់ ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង ២១:០០ ថ្ងៃដដែលឆ្ពោះទៅកាន់កំពង់ផែ HOCHIMINH ប្រទេសវៀតណាម ។