តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ "តសព" បានចាប់ផ្តើមប្រតិបត្តិការតាំងពីឆ្នាំ២០១២ បន្ទាប់ពីការអភិវឌ្ឍលើផ្ទៃដីទំហំ ៦៣ ហិកតា ដែលស្ថិតនៅជាប់នឹងកំពង់ផែក្រុងព្រះសីហនុ រួមបញ្ចូលទាំង ហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានគ្រឹះ ដោយប្រើប្រាស់ហិរញ្ញប្បទានរបស់ប្រទេសជប៉ុន ODA ។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ធ្វើប្រតិបត្តិការ និង គ្រប់គ្រងទៅលើកំពង់ផែ និង តសព ដែលក្នុងន័យនេះ តសព គឺត្រូវបានភ្ជាប់ជាមួយកំពង់ផែ ទាំងទីតាំង និងប្រតិបត្តិការ ។
ហេដា្ឋរចនាសម្ព័ន្ធ
ការផ្គត់ផ្គង់ទឹកស្អាត
តសព មានប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់ខ្លួន (ដោយមានអណ្តូងចំនួន ៤ មានជម្រៅជ្រៅអាចផ្គត់ផ្គង់ ទឹកស្អាត ២ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ) ប៉ុន្តែដើម្បីបំពេញតម្រូវការទឹកស្អាតដែលមិនបានព្រៀងទុក យើងបានភ្ជាប់ប្រព័ន្ធទឹកស្អាតសាធារណៈផងដែរ។
ការផ្គត់ផ្គង់អគ្គិសនី
បច្ចុប្បន្នប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីត្រូវបានតភ្ជាប់ជាមួយនឹង អនុស្ថានីយ៍តាមរយៈខ្សែបញ្ជូនចរន្តអគ្គិសនីដោយផ្ទាល់ (២០ MW)។ ម៉ាស៊ីនអគ្គិសនីបម្រុងរបស់កំពង់ផែ (៥ MVA) គឺត្រៀមរួចរាល់សម្រាប់ការប្រើប្រាស់ ក្នុងករណីមាន ការដាច់ចរន្តអគ្គិសនី។
រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់
ដើម្បីអនុលោមតាមបទបញ្ញត្តិស្តីអំពីការការពារបរិស្ថាន ទឹកកខ្វក់ចេញពីរោងចក្រ នឹងត្រូវបានសម្អាតដោយ អាងប្រព្រឹត្តកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេស ( ២ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ) មុនពេលបង្ហូរបញ្ចេញទៅសមុទ្រ។
ប្រព័ន្ធបង្ហូររំដោះទឹកភ្លៀង
តសព បានរៀបចំប្រព័ន្ធបង្ហូររំដោះទឹកភ្លៀង ដើម្បីការពារបរិវេណក្នុងតំបន់កុំឱ្យលិចទឹក។
របងបេតុង
តសព ត្រូវបានរៀបចំព័ទ្ធជុំវិញដោយរបងការពារ ដើម្បីបញ្ចៀសការបំពានរំខាននានា។
បរិក្ខារ
ច្រកចូល
ក្នុងពេលបច្ចុប្បន្ន ភសព មានច្រកចេញ ចូលតែមួយគត់ដើម្បីអាចចូលទៅ ក្នុងបរិវេណតំបន់បាន។ ជាមួយគ្នានឹង ការរៀបចំរបងបេតុងព័ទ្ធជុំវិញតាមព្រំដី ភសព ផ្តល់បរិយាកាសដែលមានសន្តិសុខខ្ពស់សម្រាប់ក្រុមហ៊ុន និងអ្នកស្នាក់នៅក្នុងតំបន់។
ផ្លូវមេ
ផ្លូវមេចាប់ពីច្រកចូលសំខាន់ទៅកាន់តំបន់ខាងក្រោយ តសព តាមទិសខាងជើងគឺមាន ២គន្លងផ្លូវ ក្នុងទិសដៅផ្ទុយគ្នាទៅនិង មកដោយមានខឿនខណ្ឌចែកទ្រូងផ្លូវ និង អំពូលភ្លើងបំភ្លឺតាមផ្លូវ។
មជ្ឈមណ្ឌលតំបន់សេដ្ឋកិច្ចពិសេស
មជ្ឈមណ្ឌលតំបន់សេដ្ឋកិច្ចពិសេស មានទីតាំងនៅជាប់ច្រកចូលសំខាន់ គឺជាអគាររដ្ឋបាលដែលផ្តល់នូវសេវាកម្មសំខាន់ៗ សម្រាប់ ក្រុមហ៊ុនជួលទៅតាមតម្រូវការ។ ក្នុងពេលបច្ចុប្បន្ននេះមានការិយាល័យ នៃនាយកដ្ឋានតំបន់សេដ្ឋកិច្ចពិសេសនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមហ៊ុនភស្តុភារកម្មចំនួន ៣ កំពុងដំណើរការ និងនៅមានបន្ទប់
ការិយាល័យសម្រាប់ជួលមួយចំនួនផងដែរ។
អន្តេវាសិកដ្ឋាន និង អាផាតមិន
អន្តេវាសិកដ្ឋាន សម្រាប់កម្មកររោងចក្រ ឬ កម្មករឃ្លាំង និង អាផាតមិនសម្រាប់អ្នកគ្រប់គ្រង ត្រូវបានត្រៀមរួចរាល់ជាមួយនឹងការបំពាក់នូវ គ្រឿងសង្ហារឹមចាំបាច់ និង គ្រឿងឧបករណ៍ប្រើប្រាស់អេឡិចត្រូនិកសម្រាប់ការរស់នៅ។
តសព ត្រូវបានអភិវឌ្ឍដើម្បីទាក់ទាញការវិនិយោគ ជាពិសេសដើម្បីបង្កើតការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងគាំទ្រដល់អាជីវកម្មកំពង់ផែ។ តសព មានការលើកទឹកចិត្តពិសេសជូនអតិថិជនដូចខាងក្រោម៖
ការលើកទឹកចិត្តដល់អ្នកវិនិយោគ
     - អនុញ្ញាតឲ្យជួលរយ:ពេលវែងរហូតដល់៥០ឆ្នាំ
     - លើកលែងពន្ឋនាំចូលលើសំភារ:បរិក្ខារផលិតកម្ម សំភារ:សំណង់និងវត្ថុធាតុដើម
     - មិនគិតពន្ឋលើការនាំចេញ
     - អាករលើតំលៃបន្ថែម ( VAT ) ត្រូវគិតតាមអត្រា( 0% ) សំរាប់ការនាំចូល
     - ការលើកលែងពន្ឋលើប្រាក់ចំណេញរហូតដល់រយ:ពេល៩ឆ្នាំ
     - សំរាប់ក្រុមគ្រួសារនិងវិនិយោគិនអនុញ្ញាតឲ្យមានទិដ្ឋាការអចិន្ត្រៃ ។
ឧត្តមភាពសម្រាប់អ្នកវិនិយោគ
     - ស្ថិតនៅក្នុងមណ្ឌលកំពង់ផែ ដែលអាចកាត់បន្ថយបានយ៉ាងច្រើននូវតំលៃដឹកជញ្ជូន ទាំងការនាំចូល-នាំចេញនិងពេលវេលា ។
     - ការរៀបចំគម្រោងប្លង់និងសាងសង់បានប្រព្រឹត្តទៅដោយក្រុមអ្នកបច្ចេកទេសជប៉ុន និងក្រុមហ៊ុនជប៉ុន ។
     - ជាទីតាំងដែលពុំធ្លាប់មានផលប៉ះពាល់ដោយគ្រោះធម្មជាតិផ្សេងៗ ។
     - មជ្ឈមណ្ឌលតំបន់សេដ្ឋកិច្ចពិសេសមាន: (ធនាគារ,ទូរគមនាគមន៍,បន្ទប់  បណ្តុះបណ្តាល, ការិយាល័យ, គ្លីនិក, ជ្រើសរើសកម្មករ ជាដើម ។
តិរៈវិថីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
អ៊ីម៉ែលផ្លូវការ នៃនាយកដ្ឋានតំបន់សេដ្ឋកិច្ចពិសេស-កសស : spsez@pas.gov.kh
អ្នកទទួលបន្ទុក នាយកដ្ឋានតំបន់សេដ្ឋកិច្ចពិសេស
លោក គង់ សុភា : kongsophea999@gmail.com
លោក ហេង សុខសាន្ត : hsokhsan@gmall.com
លោក កែវ គឹម ជ្រាន: kimchrean.pas@gmail.com
លេខទូរស័ព្ទផ្លូវការ នៃ-កសស : +៨៥៥-(០)៣៤-៩៣៣-៥១១
អ្នកទទួលបន្ទុក នាយកដ្ឋានតំបន់សេដ្ឋកិច្ចពិសេស
លោក គង់ សុភា : +៨៥៥-(០)១៦-៩៨៩-៥៣៦
លោក ហេង សុខសាន្ត: +៨៥៥-(០)១២-៩៨៣-៦២៧
លោក កែវ គឹម ជ្រានៈ +៨៥៥-(០)៩៥-៣៤០-៣៣៣ / +៨៥៥-(០)៨៨-៣៤០-៣៣៣៣
          វេបសាយ   : www.pas.gov.kh
 
                         
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                             
                                                                                                                                            