របាយការណ៍ប្រចាំឆ្នាំ ២០២២
សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៤៣.៧៤៣.៥៤៥.០០០ រៀល កើនឡើងចំនួន ១.៣៩៤.៣១៦.០០០ រៀល ស្មើនឹង ០,៤១% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៨៤.១៥៥.២១៥.០០០រៀល ថយចុះចំនួន ៩.៥៥២.១៧៥.០០០ រៀល ស្មើនឹង១០,១៩% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២នេះដែរ ទ្រព្យសកម្ម សរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៤២៦.១៤៥.៥៩៦.០០០រៀល ថយចុះចំនួន ១.០០៤.០៧៤.០០០រៀល ស្មើនឹង ០,០៧% និងមូលធនសរុប មានចំនួន ៨៦៣.៨០០.៩៤៦.០០០រៀល កើនឡើងចំនួន ៧៩.៩០៦.៧៨៧.០០០ រៀល ស្មើនឹង ១០,១៩%។
សូចនករសំខាន់ៗសម្រាប់ប្រចាំឆ្នាំ២០២២ មានដូចខាងក្រោម៖
១. | អនុបាតចរន្ត | ២,៦២ ដង |
២. | អនុបាតចរន្តលឿន | ២,២៥ ដង |
៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ៥,៩០ % |
៤. | អនុបាតចំណេញធៀបនឹងមូលធន | ៩,៧៤ % |
៥. | អនុបាតគំលាតចំណេញដុល | ១៦,៥៩ % |
៦. | អនុបាតគំលាតចំណេញភាព | ២៤,៤៨ % |
៧. | អនុបាតលទ្ធភាពសងការប្រាក់ | ១០,៨៥ ដង |
៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ៩៨១,១៥ រៀល |
សូមអានរបាយការណ៍ប្រចាំ ឆ្នំា ២០២២ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖