របាយការណ៍​​ប្រចាំ​ឆ្នាំ ២០២២

សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៤៣.៧៤៣.៥៤៥.០០០ រៀល កើនឡើងចំនួន ១.៣៩៤.៣១៦.០០០ រៀល ស្មើនឹង ០,៤១% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ...

របាយការណ៍​​ប្រចាំ​ឆ្នាំ ២០២២

សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៤៣.៧៤៣.៥៤៥.០០០ រៀល កើនឡើងចំនួន ១.៣៩៤.៣១៦.០០០ រៀល ស្មើនឹង ០,៤១% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៨៤.១៥៥.២១៥.០០០រៀល ថយចុះចំនួន ៩.៥៥២.១៧៥.០០០ រៀល ស្មើនឹង១០,១៩% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២១។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២២នេះដែរ ទ្រព្យសកម្ម សរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៤២៦.១៤៥.៥៩៦.០០០រៀល ថយចុះចំនួន ១.០០៤.០៧៤.០០០រៀល ស្មើនឹង ០,០៧% និងមូលធនសរុប មានចំនួន ៨៦៣.៨០០.៩៤៦.០០០រៀល កើនឡើងចំនួន ៧៩.៩០៦.៧៨៧.០០០ រៀល ស្មើនឹង ១០,១៩%

សូចនករសំខាន់ៗសម្រាប់ប្រចាំឆ្នាំ២០២២ មានដូចខាងក្រោម៖ 

 

១. អនុបាតចរន្ត ២,៦២ ដង
២. អនុបាតចរន្តលឿន ២,២៥ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៥,៩០ %
៤. អនុបាតចំណេញធៀបនឹងមូលធន ៩,៧៤ %
៥. អនុបាតគំលាតចំណេញដុល ១៦,៥៩ %
៦. អនុបាតគំលាតចំណេញភាព ២៤,៤៨ %
៧. អនុបាតលទ្ធភាពសងការប្រាក់ ១០,៨៥ ដង
៨. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៩៨១,១៥ រៀល

 សូម​អាន​របាយការណ៍​ប្រចាំ ឆ្នំា ២០២២ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

1. របាយការណ៍ប្រចាំឆ្នាំ២០២២.pdf

2. Annual Report 2022.pdf

3. ឧបសម្ព័ន្ធឆ្នាំ២០២២.pdf

4. Annual Corporate Governance Report 2022.pdf

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក