របាយការណ៍ប្រចាំ ត្រីមាសទី៣ ឆ្នាំ ២០២១
ក្នុងត្រីមាសទី៣ឆ្នំា២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មាន ចំណូលសរុបចំនួន៨៧.៥២៣.៥៨១.០០០រៀល កើនឡើងជាងក្នុងត្រីមាសទី៣ ឆ្នំា២០២០ ចំនួន៧.១៧៦.៦៤៦.០០០រៀល ស្មើនឹង៨,៩៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ១៨.៣១៩.៦២២.០០០រៀល កើនឡើងចំនួន១១.៧៤៥.០៦៥.០០០រៀល ស្មើនឹង ១៧៨,៦៤%។ សម្រាប់រយៈពេល៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ២៥៤.៦៧២.២៤៨.០០០ រៀល កើនឡើងចំនួន២៦.៩៩១.៩១៥.០០០ រៀល ស្មើនឹង ១១,៨៦% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៦៩.២០០.៧៩៧.០០០រៀល កើនឡើងចំនួន ៥៣.៤៦៥.៧២១.០០០ រៀល ស្មើនឹង ៣៣៩,៧៩% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២០។ នាថ្ងៃទី៣០ ខែ កញ្ញាឆ្នាំ២០២១នេះដែរ ទ្រព្យសកម្ម សរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៩៣.៥២០.៣៨០.០០០រៀល កើនឡើងចំនួន ៣.៦៧៧.៦៧៩.០០០រៀល ស្មើនឹង ០,២៦% និងមូលធនសរុប មានចំនួន ៧៥៩.៣៨៧.៥៦៦.០០០រៀល កើនឡើងចំនួន ៥៧.០២៦.១៤៨.០០០រៀល ស្មើនឹង ៨,១២%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី ២ ឆ្នាំ ២០២១ មានដូចខាងក្រោម៖
១. | អនុបាតចរន្ត | ២,៦១ ដង |
២. | អនុបាតចរន្តលឿន | ២,២៩ ដង |
៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ១,៣១ % |
៤. | អនុបាតចំណេញធៀបនឹងមូលធន | ២,៤១ % |
៥. | អនុបាតគំលាតចំណេញដុល | ២៣,៨០ % |
៦. | អនុបាតគំលាតចំណេញភាព | ២០,៩៣ % |
៧. | អនុបាតលទ្ធភាពសងការប្រាក់ | ៦,៨២ ដង |
៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ២១៣,៥៩ រៀល |
សូមអានរបាយការណ៍ត្រីមាសទី ៣ ឆ្នំា ២០២១ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖