របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រី​មាស​ទី ៤ ឆ្នាំ ២០១៩

ក្នុងត្រីមាសទី៤ ឆ្នំា២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មានចំណូលសរុបចំនួន ៩១.០៤៤.២៤៣.០០០ រៀល កើនជាង​ក្នុង​ត្រីមាសទី៤ ឆ្នំា២០១៨ ចំនួន ១៥.៦០២.៩២៤.០០០ រៀល ស្មើនឹង ២០,៦៨% និង​ចំណេញសុទ្ធ​ក្នុងការិយបរិច្ឆេទ​ចំនួន ៩.៣៩៨.២៥៩.០០០ រៀល ថយចុះជាងត្រីមាសទី៤ ឆ្នាំ២០១៨ ...

របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រី​មាស​ទី ៤ ឆ្នាំ ២០១៩

ក្នុងត្រីមាសទី៤ ឆ្នំា២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ  មានចំណូលសរុបចំនួន ៩១.០៤៤.២៤៣.០០០ រៀល កើនជាង​ក្នុង​ត្រីមាសទី៤ ឆ្នំា២០១៨ ចំនួន ១៥.៦០២.៩២៤.០០០ រៀល ស្មើនឹង ២០,៦៨% និង​ចំណេញសុទ្ធ​ក្នុងការិយបរិច្ឆេទ​ចំនួន ៩.៣៩៨.២៥៩.០០០ រៀល ថយចុះជាងត្រីមាសទី៤ ឆ្នាំ២០១៨ ចំនួន ៦.២៤៨.៥៥៥.០០០ រៀល ស្មើនឹង ៣៩.៩៣%។ សម្រាប់រយៈពេល១២ខែ គិត​ត្រឹម​ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៣៣.៩១៣.៣៧៧.០០០ រៀល កើន​ចំនួន ៥៨.៣៣៧.៧៣២.០០០ រៀល ស្មើនឹង ២១,១៧% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៤៣.៤៦៣.៥០០.០០០ រៀល ថយចុះចំនួន ១.៧០២.២៧២.០០០ រៀល ស្មើនឹង ៣,៧៧% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះដែរ ទ្រព្យសកម្ម​សរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៧២.២៦៦.២២១.០០០ រៀល កើនឡើងចំនួន ៤៤.០៧៥.៧៣៣.០០០ រៀល ស្មើនឹង ៣,៣២% និងមូលធនសរុបមានចំនួន ៦៨២.៥២៤.៨៤០.០០០ រៀលកើនឡើងចំនួន ៣៣.០១៤.៦០៦.០០០ រៀលស្មើនឹង ៥,០៨%

សូចនករ​សំខាន់ៗ​សម្រាប់​ត្រីមាស​ទី ៤ ឆ្នាំ ២០១៩ មាន​ដូច​ខាង​ក្រោម៖

១. អនុបាតចរន្ត ២,៧៣ ដង
២. អនុបាតចរន្តលឿន ២,៥១ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៦៨ %
៤. អនុបាតចំណេញធៀបនឹងមូលធន ១,៣៨ %
៥. អនុបាតគំលាតចំណេញដុល ១៨,១២ %
៦. អនុបាតគំលាតចំណេញភាព ១០,៣២ %
៧. អនុបាតលទ្ធភាពសងការប្រាក់ ៤,១៦ ដង
៨. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១០៩,៥៧ រៀល

 សូម​អាន​របាយការណ៍​ត្រីមាស​ទី ៤ ឆ្នំា ២០១៩ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

១. របាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០១៩

២. SHV Port - Interim FS - 31 December 2019 _ signed-eng

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក