របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ៤ ឆ្នាំ ២០១៩
ក្នុងត្រីមាសទី៤ ឆ្នំា២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៩១.០៤៤.២៤៣.០០០ រៀល កើនជាងក្នុងត្រីមាសទី៤ ឆ្នំា២០១៨ ចំនួន ១៥.៦០២.៩២៤.០០០ រៀល ស្មើនឹង ២០,៦៨% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៩.៣៩៨.២៥៩.០០០ រៀល ថយចុះជាងត្រីមាសទី៤ ឆ្នាំ២០១៨ ចំនួន ៦.២៤៨.៥៥៥.០០០ រៀល ស្មើនឹង ៣៩.៩៣%។ សម្រាប់រយៈពេល១២ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៣៣៣.៩១៣.៣៧៧.០០០ រៀល កើនចំនួន ៥៨.៣៣៧.៧៣២.០០០ រៀល ស្មើនឹង ២១,១៧% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៤៣.៤៦៣.៥០០.០០០ រៀល ថយចុះចំនួន ១.៧០២.២៧២.០០០ រៀល ស្មើនឹង ៣,៧៧% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩នេះដែរ ទ្រព្យសកម្មសរុបរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៣៧២.២៦៦.២២១.០០០ រៀល កើនឡើងចំនួន ៤៤.០៧៥.៧៣៣.០០០ រៀល ស្មើនឹង ៣,៣២% និងមូលធនសរុបមានចំនួន ៦៨២.៥២៤.៨៤០.០០០ រៀលកើនឡើងចំនួន ៣៣.០១៤.៦០៦.០០០ រៀលស្មើនឹង ៥,០៨%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០១៩ មានដូចខាងក្រោម៖
១. | អនុបាតចរន្ត | ២,៧៣ ដង |
២. | អនុបាតចរន្តលឿន | ២,៥១ ដង |
៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ០,៦៨ % |
៤. | អនុបាតចំណេញធៀបនឹងមូលធន | ១,៣៨ % |
៥. | អនុបាតគំលាតចំណេញដុល | ១៨,១២ % |
៦. | អនុបាតគំលាតចំណេញភាព | ១០,៣២ % |
៧. | អនុបាតលទ្ធភាពសងការប្រាក់ | ៤,១៦ ដង |
៨. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ១០៩,៥៧ រៀល |
សូមអានរបាយការណ៍ត្រីមាសទី ៤ ឆ្នំា ២០១៩ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖