របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រី​មាស​ទី ៣ ឆ្នាំ ២០១៧

ក្នុង​ត្រីមាស​ទី​ ៣ ឆ្នាំ ​២០១៧ កំពង់ផែ​ស្វ័យ​ត​ក្រុងព្រះសីហនុ មាន​ចំណូល​សរុប​ចំនួន ៦០.៣៩៣.៦៨២.០០០ រៀល កើន​ជាង​ត្រីមាស​ទី ៣ ឆ្នាំ ២០១៦ ចំនួន ៦.៥៩៦.៩១៦.០០០ រៀល ​ស្មើនឹង ១២.២៦% និង ចំណេញ​សុទ្ធ​ក្នុង​ការិយបរិច្ឆេទ​សរុប​ចំនួន ១៥.៨០៦.៥០៤.០០០ រៀល ដែល​ប្រាក់ចំណេញ​កើនឡើង​ចំនួន ១២.១២៥.០៤៩.000 រៀល ស្មើនឹង ៣២៩.៣៥% បើ​ធៀប​នឹង​ត្រីមាស​ទី ៣ ឆ្នាំ ២០១៦ ...

របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ត្រី​មាស​ទី ៣ ឆ្នាំ ២០១៧

      ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ ​២០១៧ កំពង់ផែ​ស្វ័យ​ត​ក្រុងព្រះសីហនុ (កសស) មាន​ចំណូល​សរុប​ចំនួន ៦០.៣៩៣.៦៨២.០០០ រៀល កើន​ជាង​ត្រីមាស​ទី ៣ ឆ្នាំ ២០១៦ ចំនួន ៦.៥៩៦.៩១៦.០០០ រៀល ​ស្មើនឹង ១២.២៦% និង ចំណេញ​សុទ្ធ​ក្នុង​ការិយបរិច្ឆេទ​សរុប​ចំនួន ១៥.៨០៦.៥០៤.០០០ រៀល ដែល​ប្រាក់ចំណេញ​កើនឡើង​ចំនួន ១២.១២៥.០៤៩.000 រៀល ស្មើនឹង ៣២៩.៣៥% បើ​ធៀប​នឹង​ត្រីមាស​ទី ៣ ឆ្នាំ ២០១៦ ។ សម្រាប់​រយៈពេល ៩ ខែ គិត​ត្រឹម​ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៧ កំពង់ផែ​ស្វ័យ​ត​ក្រុងព្រះសីហនុ (កសស) មាន​ចំណូល​សរុប​ចំនួន ១៦៤.៥៥៤.៨៣៥.០០០ រៀល កើន​ចំនួន ៨.៦៨៨.៧៥៨.០០០ រៀល ស្មើនឹង ៥.៥៧% បើ​ធៀប​នឹង​រយៈពេល ៩ ខែ គិត​ត្រឹម​ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៦ និង​ចំណេញ​សុទ្ធ​ក្នុង​ការិយបរិច្ឆេទ​មាន​ចំនួន ១៣.៥១៥.០៤៩.០០០ រៀល កើន​ចំនួន ៤៩.៨២៩.០៥៥.០០០ រៀល ស្មើនឹង ១៣៧.២២% បើ​ធៀប​នឹង​រយៈពេល ៩ ខែ គិត​ត្រឹម ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៦ ។ នា​ថ្ងៃ​ទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៧ នេះដែរ ទ្រព្យសកម្ម​សរុប​របស់​ កំពង់ផែ​ស្វ័យ​ត​ក្រុងព្រះសីហនុ (កសស) មា​ន​ចំនួន ១.២៦០.៥៦៧.៤៥៧.០០០ រៀល កើន​ចំនួន ១៧៧.៦៣៥.៨១០.០០០ រៀល ស្មើនឹង ១៦.៤០% និង​មូលធន​សរុប​មាន​ចំនួន ៦៣៧.២៨៦.២៨៧.០០០ រៀល កើន​ចំនួន ១០២.៦៧៣.២៧៦.០០០ រៀល ស្មើនឹង ១៩.២១% ។​

សូចនករ​សំខាន់ៗ​សម្រាប់​ត្រីមាស​ទី ៣ ឆ្នាំ ២០១៧ មាន​ដូច​ខាង​ក្រោម៖

១. អនុបាតចរន្ត ២.៩៣ ដង
២. អនុបាតចរន្តលឿន ២.៨៣ ​ដង
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១.២៥ %
៤. អនុបាតចំណេញធៀបនឹងមូលធន ២.៤៨ %
៥. អនុបាតគំលាតចំណេញដុល ២៥.៣០ %
៦. អនុបាតគំលាតចំណេញភាព ២៦.១៧ %
៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១៨៤.២៩ រៀល
៨. ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ................ រៀល

 សូម​អាន​របាយការណ៍​ត្រីមាស​ទី ៣ ឆ្នាំ ២០១៧ ទាំង​ស្រុង​ដោយ​ទាញយក (Download) ខាង​ក្រោម​នេះ៖

PAS 3rd Quarterly Report 2017 (English 30 September 2017)

PAS 3rd Quarterly Report 2017 (Khmer 30 September 2017)

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក