របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី ៣ ឆ្នាំ ២០១៧
ក្នុងត្រីមាសទី៣ ឆ្នាំ ២០១៧ កំពង់ផែស្វ័យតក្រុងព្រះសីហនុ (កសស) មានចំណូលសរុបចំនួន ៦០.៣៩៣.៦៨២.០០០ រៀល កើនជាងត្រីមាសទី ៣ ឆ្នាំ ២០១៦ ចំនួន ៦.៥៩៦.៩១៦.០០០ រៀល ស្មើនឹង ១២.២៦% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៥.៨០៦.៥០៤.០០០ រៀល ដែលប្រាក់ចំណេញកើនឡើងចំនួន ១២.១២៥.០៤៩.000 រៀល ស្មើនឹង ៣២៩.៣៥% បើធៀបនឹងត្រីមាសទី ៣ ឆ្នាំ ២០១៦ ។ សម្រាប់រយៈពេល ៩ ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៧ កំពង់ផែស្វ័យតក្រុងព្រះសីហនុ (កសស) មានចំណូលសរុបចំនួន ១៦៤.៥៥៤.៨៣៥.០០០ រៀល កើនចំនួន ៨.៦៨៨.៧៥៨.០០០ រៀល ស្មើនឹង ៥.៥៧% បើធៀបនឹងរយៈពេល ៩ ខែ គិតត្រឹមថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៦ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទមានចំនួន ១៣.៥១៥.០៤៩.០០០ រៀល កើនចំនួន ៤៩.៨២៩.០៥៥.០០០ រៀល ស្មើនឹង ១៣៧.២២% បើធៀបនឹងរយៈពេល ៩ ខែ គិតត្រឹម ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៦ ។ នាថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៧ នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វ័យតក្រុងព្រះសីហនុ (កសស) មានចំនួន ១.២៦០.៥៦៧.៤៥៧.០០០ រៀល កើនចំនួន ១៧៧.៦៣៥.៨១០.០០០ រៀល ស្មើនឹង ១៦.៤០% និងមូលធនសរុបមានចំនួន ៦៣៧.២៨៦.២៨៧.០០០ រៀល កើនចំនួន ១០២.៦៧៣.២៧៦.០០០ រៀល ស្មើនឹង ១៩.២១% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០១៧ មានដូចខាងក្រោម៖
១. | អនុបាតចរន្ត | ២.៩៣ ដង |
២. | អនុបាតចរន្តលឿន | ២.៨៣ ដង |
៣. | អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម | ១.២៥ % |
៤. | អនុបាតចំណេញធៀបនឹងមូលធន | ២.៤៨ % |
៥. | អនុបាតគំលាតចំណេញដុល | ២៥.៣០ % |
៦. | អនុបាតគំលាតចំណេញភាព | ២៦.១៧ % |
៧. | ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ១៨៤.២៩ រៀល |
៨. | ភាគលាភក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ | ................ រៀល |
សូមអានរបាយការណ៍ត្រីមាសទី ៣ ឆ្នាំ ២០១៧ ទាំងស្រុងដោយទាញយក (Download) ខាងក្រោមនេះ៖