កិច្ចប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន HUAWEI TECHNOLOGIES (CAMBODIA) Co., Ltd.
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ២:៣០ នាទីរសៀល ថ្ងៃពុធ ២ រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលប្រជុំតូច កសស លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន HUAWEI TECHNOLOGIES (CAMBODIA) Co., Ltd. ដឹកនាំដោយលោក Zhou Hao នាយក នៃផ្នែកខ្សែសង្វាក់ផ្គត់ផ្គង់ពហុប្រទេស នៃក្រុមហ៊ុន HUAWEI TECHNOLOGIES (CAMBODIA) Co., Ltd. ស្តីពី សក្តានុពល ប្រតិបត្តិការ ការអភិវឌ្ឍ និងជាពិសេសសមត្ថភាពលើកដាក់ទំនិញ របស់ កសស
.jpg)












