កិច្ចប្រជុំពិភាក្សាការងារ ស្តីពីការធ្វើបច្ចុប្បន្នភាព និងដំណើរការប្រព័ន្ធ Port Electronic Data Interchange (Port EDI) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៤ រសៀល ថ្ងៃអង្គារ ១១ កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំធំ កសស លោក ថោង វីរ៉ូ អគ្គនាយករង ទទួលបន្ទុករដ្ឋបាល-គ្រប់គ្រង តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំស្តីពី ការធ្វើបច្ចុប្បន្នភាព និងដំណើរការប្រព័ន្ធ Port Electronic Data Interchange (Port EDI) ជាមួយនឹង តំណាង នគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ តំណាង សាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ តំណាងផ្នែកចត្តាឡីស័ក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងតំណាងក្រុមហ៊ុនដឹកជញ្ជូន ចំនួន ១១ ក្រុមហ៊ុន






















ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖