កិច្ចប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន Fuji Electric Co., Ltd.

នាវេលាម៉ោង ១០ ព្រឹក ថ្ងៃពុធ ៥ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំធំ កសស លោក គឹម ហោ នាយក នៃនាយកដ្ឋាន គ្រឿងចក្រនិងយន្តសាស្ត្រអគ្គិសនី និង ...

កិច្ចប្រជុំពិភាក្សាការងារជាមួយ ក្រុមហ៊ុន Fuji Electric Co., Ltd.

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស)៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃពុធ ៥ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំធំ កសស លោក គឹម ហោ នាយក នៃនាយកដ្ឋាន គ្រឿងចក្រ និងយន្តសាស្ត្រអគ្គិសនី និងលោក អ៊ុក វណ្ណារ៉ា នាយក នៃនាយកដ្ឋាន បច្ចេកទេស-សម្ភារៈ តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងក្រុមការងារ កសស បានបើកកិច្ចប្រជុំបន្ត (Follow-Up Meeting) ជាមួយ ក្រុមហ៊ុន Fuji Electric Co., Ltd. ដឹកនាំដោយ លោក Yoshiyuki Kido នាយកគ្រប់គ្រង នៃក្រុមហ៊ុន Fuji Electric E&C-Cambodia ស្តីពីនិន្នាការទីផ្សារកុងតឺន័រនាំចេញ និងនាំចូលរបស់ ប្រទេសកម្ពុជា និន្នាការបច្ចេកវិទ្យាថ្មីៗចុងក្រោយ សម្រាប់ប្រតិបត្តិការកុងតឺន័រ ស្ថានភាពនៃគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ និងទំនាក់ទំនងអាជីវកម្មរវាង កសស និងក្រុមហ៊ុន Fuji Electric Co., Ltd.។
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖
វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨

ដៃគូអាជីវកម្មរបស់ កសស

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក