កិច្ចប្រជុំពិភាក្សាការងារប្រតិការជាមួយក្រុមហ៊ុន TNTVN Forestry Co., Ltd. នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កិច្ចប្រជុំពិភាក្សាការងារប្រតិការជាមួយក្រុមហ៊ុន TNTVN Forestry Co., Ltd. នៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៤ រសៀល ថ្ងៃពុធ ១៣ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានជួបប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុន TNTVN Forestry Co., Ltd. ដឹកនាំដោយ លោក លួង សុន ហៃ នាយកក្រុមហ៊ុន TNTVN Forestry Co., Ltd. រួមដំណើរជាមួយនឹង ក្រុមហ៊ុន Sun Paper និងក្រុមហ៊ុន Minh Hoang ក្នុងគោលបំណងស្វែងយល់អំពី ការដំឡើងស្ពានជញ្ជូន និងប្រព័ន្ធខ្សែបញ្ជូនទំនិញ នៅកំពង់ផែ សម្រាប់ប្រតិបត្តិការនាំចេញចំណិតឈើអាកាស្យា នៅក្នុងខែសីហាខាងមុខនេះ។
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖