ដំណើរទស្សនកិច្ច គណៈប្រតិភូ នៃគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ២ រសៀល ថ្ងៃចន្ទ ១២ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច គណៈប្រតិភូ នៃគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយ លោក Xu Xiwei អនុប្រធានគណៈកម្មការកំណែទម្រង់ និងអភិវឌ្ឍន៍ទីក្រុងអ៊ូស៊ី ក្នុងគោលបំណង ស្វែងយល់ពី ប្រតិបត្តិការ សក្តានុពល វឌ្ឍនភាព និងការអភិវឌ្ឍរបស់ កសស