កិច្ចប្រជុំចាប់ផ្តើម Kick-Off Meeting សម្រាប់ការផ្គត់ផ្គង់គ្រឿងចក្រលើកដាក់ទំនិញ (កញ្ចប់ទី២) នៃគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីទឹកជ្រៅថ្មី
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃពុធ ៦ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំធំ កសស លោក ទី សាគុណ អគ្គនាយករង ទទួលបន្ទុកបច្ចេកទេស តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំចាប់ផ្តើម "Kick-Off Meeting" សម្រាប់ការផ្គត់ផ្គង់គ្រឿងចក្រលើកដាក់ទំនិញ (កញ្ចប់ទី២) នៃគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីទឹកជ្រៅថ្មី កំពង់ផែក្រុងព្រះសីហនុ-ជំហានទី ១ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់: MITSUI E&S Co., Ltd.