ដំណើរទស្សនកិច្ច គណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នៅវេលាម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមទាំងថ្នាក់ដឹកនាំ កសស ...

ដំណើរទស្សនកិច្ច គណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

មីនា ០៦, 2025

កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នៅវេលាម៉ោង ១០:៣០ នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ រួមទាំងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច គណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ លោក Andreas BERG អនុប្រធានបេសកកម្មការទូត នៃប្រតិភូសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងស្វែងយល់ពី ប្រតិបត្តិការ សក្តានុពល វឌ្ឍនភាព ការអភិវឌ្ឍ និងជាពិសេសទីផ្សារដឹកជញ្ជូនរបស់ កសស។ បន្ថែមលើសពីនេះ មន្ត្រីទូតតំណាងស្ថានទូតរដ្ឋសមាជិក នៃសហភាពអឺរ៉ុប ក៏បានចូលរួមក្នុងដំណើរទស្សនកិច្ចផងដែរ ដែលមកពី ស្ថានទូតអាល្លឺម៉ង់ បារាំង ឆេក អូទ្រីស ប៉ូឡូញ ហ្វាំងឡង់ ស៊ុយអ៊ែត ហូឡង់ និងស្លូវិននៀ

 

ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖

https://www.facebook.com/pas.gov.kh

វីដេអូផ្សព្វផ្សាយរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុសម្រាប់ឆ្នាំ ២០១៨
Trusted network

ដៃគូអាជីវកម្មរបស់ កសស

We work with trusted local and international partners to strengthen port services, logistics, trade, and regional connectivity.

តើអ្នកចង់ដឹងបន្ថែមអំពីសេវាកម្មរបស់យើងទេ?

យើងតែងតែរង់ចាំដោយក្ដីរីករាយ ដើម្បីស្តាប់នូវ​សំណួរដ៏​មានតម្លៃរបស់អ្នក