នាវាទេសចរណ៍ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS បានចូលចតនៅ កសស
នាវេលាម៉ោង ៦:៣០ នាទី ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២១០.៥ ម៉ែត្រ ប្រវែងទទឹង ២៨ ម៉ែត្រ ជម្រៅ ៦ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤០៤ នាក់ (ស្រី ១០២ នាក់) មាន ៤៧ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៥៩២ នាក់ (ស្រី ៣០៧ នាក់) មាន ២២ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៣៣២ នាក់) និងអង់គ្លេស (១០៦) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ២០:០០ នាទី នៅថ្ងៃដដែល