សិក្ខាសាលាលើកទី២ ស្តីពីការជំរុញផ្សព្វផ្សាយទីផ្សារសម្រាប់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោងអភិវឌ្ឍសមត្ថភាព
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំធំ កសស កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរៀបចំសិក្ខាសាលាលើកទី២ ស្តីពីការជំរុញផ្សព្វផ្សាយទីផ្សារសម្រាប់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងក្របខណ្ឌនៃការអនុវត្តគម្រោងអភិវឌ្ឍសមត្ថភាព នៃការគ្រប់គ្រង និងប្រតិបត្តិការចំណតផែកុងតឺន័រនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដំណាក់កាលទី ៣ ក្រោមអធិបតីភាព លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងត្រូវបានចូលរួមដោយ ថ្នាក់ដឹកនាំ កសស ក្រុមការងារផ្សព្វផ្សាយ និងទីផ្សារ កសស និងក្រុមការងារអ្នកជំនាញ JICA ដឹកនាំដោយ លោក KOICHI Miyake ប្រធានក្រុមការងារអ្នកជំនាញ JICA
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖