កិច្ចប្រជុំពិភាក្សាការងារ ដើម្បីដោះស្រាយបញ្ហាកកស្ទះ នៅក្នុង កសស ជាមួយក្រុមហ៊ុនដឹកជញ្ជូន និងមេការឡាន
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃព្រហស្បតិ៍ ៥ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅសាលប្រជុំធំ កសស លោក ថោង វីរ៉ូ អគ្គនាយករង ទទួលបន្ទុករដ្ឋបាល-គ្រប់គ្រង តំណាង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស រួមទាំងថ្នាក់ដឹកនាំសាខាគយនិងរដ្ឋាករ កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានបើកកិច្ចប្រជុំពិភាក្សាការងារ ដើម្បីដោះស្រាយបញ្ហាកកស្ទះ នៅក្នុង កសស ជាមួយក្រុមហ៊ុនដឹកជញ្ជូន និងមេការឡាន
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖