ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៨:៣០ នាទីព្រឹក ថ្ងៃអាទិត្យ ៣ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំធំ កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច គណៈប្រតិភូរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ដឹកនាំដោយ ឯកឧត្តម ស៊ិនឡៈវង្ស ឃុតផៃធូន ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងជាសមាជិកការិយាល័យនយោបាយបក្សប្រជាជនបដិវត្តន៍ឡាវ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អមដំណើរដោយ ថ្នាក់ដឹកនាំសាលាខេត្តព្រះសីហនុ ក្នុងគោលបំណងស្វែងយល់ពី ប្រតិបត្តិការ និងការអភិវឌ្ឍរបស់ កសស
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖