កិច្ចប្រជុំពិភាក្សាស្តីពី យថាប្រភេទបច្ចេកទេស នៃគ្រឿងចក្រលើកដាក់កុងតឺន័រ សម្រាប់ចំណតផែកុងតឺន័រថ្មីជំហានទី២ និងទី៣
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ១០ ព្រឹក ថ្ងៃព្រហស្បតិ៍ ២ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំពិភាក្សាស្តីពី យថាប្រភេទបច្ចេកទេស នៃគ្រឿងចក្រលើកដាក់កុងតឺន័រ សម្រាប់ចំណតផែកុងតឺន័រថ្មីជំហានទី២ និងទី៣