បើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីគំនូសប្លង់ និងរចនាសម្ព័ន្ធអគារ VTS ថ្មីនៃ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចរាចរនាវា (VTS)
កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) ៖ នាវេលាម៉ោង ៣ រសៀល ថ្ងៃព្រហស្បតិ៍ ១០ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំតូច កសស ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ កសស បានបើកកិច្ចប្រជុំពិភាក្សាការងារ ស្តីពីគំនូសប្លង់ និងរចនាសម្ព័ន្ធអគារ VTS ថ្មីនៃ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចរាចរនាវា (VTS) ជាមួយក្រុមហ៊ុនទីប្រឹក្សា JAPAN Aids to Navigation Association (JANA)
ចុច Link ខាងក្រោមដើម្បីចូលទៅកាន់ Page៖